អ្នកជំនាញស្រាវជ្រាវគ្រោះថ្នាក់ផ្លូវអាកាសបញ្ជាក់ថា យន្តហោះដឹកកីឡាករ Sala បានខូចនៅលើអាកាសមុនធ្លាក់ចូលសមុទ្រ
អង្គភាពស្រាវជ្រាវគ្រោះថ្នាក់ផ្លូវអាកាស AAIB បញ្ជាក់ថា យន្តហោះដឹកកីឡាករ Sala បានខូចនៅលើអាកាសមុនធ្លាក់ចូលសមុទ្រហើយបែកបាក់ជាបំណែក។
ការរុករកក្នុងទឹកនៃដៃសមុទ្រ English Channel ត្រូវបានធ្វើឡើងម្តងទៀតហើយបានរកឃើញបំណែកយន្តហោះខ្នាតតូច Piper Malibu នៅបាតដៃសមុទ្រនៅ Guernsey ជិត២សប្ដាហ៍ក្រោយបាត់យន្តហោះនេះ។ ដោយឡែកសាកសពមួយត្រូវបានរកឃើញក្នុងបំណែកយន្តហោះដឹកកីឡាករបាល់ទាត់ Emiliano Sala និងពីឡុត David Ibbotson ដែលបានធ្លាក់ចូលដៃសមុទ្រកាលពីដើមខែកុម្ភៈ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
អង្គភាពស្រាវជ្រាវគ្រោះថ្នាក់ផ្លូវអាកាស AAIB របស់អង់គ្លេសបានបញ្ជាក់ពីការរកឃើញកាលពីថ្ងៃចន្ទទី៤ខែកុម្ភៈឆ្នាំ២០១៩។ ក្រុមជួយសង្គ្រោះបានស្រង់យន្តហោះនោះឡើងមក ខណៈវាស្ថិតក្រោមទឹកជម្រៅ៦៧ម៉ែត្រ។
គួររំលឹកថា កីឡាករជនជាតិអាហ្សង់ទីន ត្រូវរាយការណ៍ថាជាម្នាក់ក្នុងចំណោម២នាក់ដែលស្ថិតនៅលើយន្តហោះ Piper Malibu ដែលបានបាត់ដាននៅ Alderney ក្នុងកោះ Channel Islands កាលពីយប់ថ្ងៃចន្ទទី២១ខែមករាឆ្នាំ២០១៩។