Pep Guardiola បំបែកកំណត់ត្រា Premier League ជិត១០០ឆ្នាំមួយឲ្យ Man City ក្រោយពីយកឈ្នះ Arsenal ៣-១ (មានវីដេអូ)
ក្រុមមេឃខៀវ Manchester City បានយកឈ្នះក្រុមភ្ញៀវ Arsenal ដោយលទ្ធផល៣ទល់នឹង១ នៃការប្រកួតក្របខ័ណ្ឌ Premier League សប្តាហ៍ទី២៤នាកីឡដ្ឋាន Etihad។
៣គ្រាប់របស់ក្រុមម្ចាស់ផ្ទះរកបានដោយខ្សែប្រយុទ្ធ Sergio Kun Aguero តែម្នាក់ឯងនៅនាទីទី១, នាទីទី៤៤ និង នាទីទី៦១ ខណៈ១គ្រាប់របស់ក្រុមលោក Unai Emery វិញរកបាននដោយខ្សែការពារ Laurent Koscielny។
អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ ក្រោមការដឹកនាំរបស់អ្នកចាត់ការ Pep Guardiola ក្រុមមហាសេដ្ឋីអារ៉ាប់ទទួលបានជ័យជម្នះទៅលើ Arsenal ៤លើកជាប់ៗគ្នាជាលើកដំបូងនៅក្នុងប្រវត្តិសាស្រ្តនៃការប្រកួតក្របខ័ណ្ឌ Premier League ចាប់តាំងពីឆ្នាំ១៩៣៧មកម៉្លេះ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
គិតមកទល់ពេលនេះ Man City នៅតែបន្តប្រដេញពិន្ទុជាមួយ Liverpool ចំនួន២ពិន្ទុ ដោយមាន៥៩ពិន្ទុនៅក្នុងដៃប៉ុន្តែលើសការប្រកួត១លើក ខណៈ Arsenal វិញធ្លាក់មកលេខ៦វិញដោយមាន៤៧ពិន្ទុ។
ទស្សនាវិដេអូហាយឡាយ៖