បើមិនគ្រោះថ្នាក់ចរាចរនោះទេ មឿន សុខហ៊ុច ត្រូវប្រកួតសងសឹកជាមួយកីឡាករឡាវ
កាលពីថ្ងៃម្សិលមិញមាន Facebook ជាច្រើនបានស៊ែរតៗគ្នាទាក់ទងនឹងកីឡាករគុនខ្មែរ មឿង សុខហ៊ុច ដែលគ្រោះថ្នាក់ចរាចរបណ្តាឲ្យមានរបួសជាច្រើនកន្លែងនៅលើដងខ្លួននឹងផ្ទៃមុខ។ តាមពិតទៅ សុខហ៊ុច ត្រូវមានភារកិច្ចប្រកួតសងសឹកជាមួយកីឡាករគុនឡាវ អ៊ូរូណូ ចំប៉ាស័ក នៅសង្វៀនស៊ីធីអិនក្នុងកម្មវិធីជើងឯកគុនខ្មែរហ្សូរ៉ាស នៅថ្ងៃអាទិត្យចុងសប្តាហ៏នេះ តែដោយសារតែជួបបញ្ហាគ្រោះថ្នាក់ចរាចរនេះហើយ ទើបខាងអ្នករៀបចំកម្មវិធីប្រដាល់បានសម្រេចចិត្តដកវត្តមានកីឡាករ មឿន សុខហ៊ុច ចេញពីកម្មវិធីតែម្តង។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
សូមរំលឹកថា សុខហ៊ុច ត្រូវបានសន្លប់ដោយសារតែកីឡាករឡាវរូបនេះម្តងហើយកាលពីពីរសប្តាហ៍មុន តែប្រិយ៍មិត្តមួយចំនួនក៏មិនអស់ចិត្តដែរ ដោយសារតែគេយល់ថាកីឡាករឡាវរូបនេះថែម។ តាមពិតទៅស្ទើរតែជារៀងរាល់សប្តាហ៍ហើយ ដែលអ្នកប្រយុទ្ធគុនខ្មែររូបនេះតែងតែបង្ហាញខ្លួនប្រកួតគ្រប់កម្មវិធីគុនខ្មែរនៅតាមស្ថានីយ៍ទូរទស្សន៍នានាក្នុងស្រុក ដោយពុំដែលសម្រាកមួយសប្តាហ៍ណាឡើយ តែលើកនេះកូនសិស្សរបស់លោកគ្រូ ណន រិទ្ធ អាចសម្រាកពីការឡើងសង្វៀនបានយូរបន្តិច ដោយសារគ្រោះថ្នាក់ចរាចរ ពោលបើមិនមានបញ្ហារបួសគ្រោះថ្នាក់ចរាចរនោះទេ កីឡាករគុនខ្មែររូបនេះមិនងាយបានសម្រាកនោះទេ។
សំរាប់ប្រិយ៍មិត្តដែលជាអ្នកគាំទ្រ មឿន សុខហ៊ុច ក៏ធ្លាប់សំណូមពរឲ្យកីឡាកររូបនេះសម្រាកពីការឡើងសង្វៀនខ្លះដែរ ព្រោះឃើញប្រកួតញឹកពេកហើយ ហើយការប្រកួតជាប់ៗគ្នាបែបនេះ គឺមិនអំណោយផលដល់សុខភាពឡើយ ហើយការប្រកួតក៏ធ្លាក់ចុះទៅតាមហ្នឹងដែរ៕