8 ប្រកួតជាប់គ្នាហើយដែល Solskjær ធ្វើបានយ៉ាងល្អ
លោក Ole Gunnar Solskjaer បានធ្វើអោយមានការភ្ញាក់ផ្អើលជាបន្តទៀតហើយ ក្រោយពីដឹកនាំក្រុមបិសាចក្រហម Manchester United ចេញទៅប្រកួតយកឈ្នះ Arsenal ដល់ផ្ទះនាជំនួបក្នុងកម្មវិធី FA Cup ដំណាក់កាលទី4ដោយលទ្ធផល 1-3។
ការប្រកួតដែលឈានដល់នាទីទី31នៅទឹកដី Emirates Stadium កាលពីយប់ម៉ិញនេះគេឃើញមានការស៊ុតបាល់បញ្ចូលទីនាំមុខបានមួយគ្រាប់មុនតាមរយៈថ្វីជើងរបស់អតីតកីឡាករ Arsenal Alexi Sanchez ក្រោយពីមានការបណ្តាក់បាល់មកអោយដោយ Lukaku ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
កន្លងផុតបានចំនួន2នាទីតាមរយៈ Lukaku ដដែលក៏បានជួយអោយ Lingard ស៊ុតបាល់បញ្ចូលទីនាំមុខ 2-0 លើក្រុមលោក Unai Emery។ តែ Man Utd ក៏របូតមួយគ្រាប់វិញផងដែរនៅតង់ទីមួយនេះបើគិតត្រឹមនាទទី 43 ដោយថ្វីជើងកីឡាករ Aubameyang ក្រោយពេលដែល Lacazette ព្យាយាមធាក់បាល់តែមិនត្រូវពេញជើង។ មួយគ្រាប់ចុងក្រោយរបស់បិសាចក្រហមគឺកើតឡើងនៅនាទីទី82នៃតង់ទី2 Pogba បណ្តើរបាល់ទៅស៊ុតតែត្រូវ Peter Cech ទះបាល់មកលើវិញ ចៃដន្យអាក្រក់បាល់ក៏ឡងចំជើង Martial ហើយខ្សែប្រយុទ្ធរូបនេះក៏ស៊ុតបញ្ចូលទីបានសម្រេចនិងបិទបញ្ចប់ការប្រកួតតាមរយៈយកជ័យជម្នះ 3-1 លើក្រុមម្ចាស់ផ្ទះនិងទំលាក់កាំភ្លើងធំត្រឹមវគ្គនេះតែម្តង។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
សល់28ក្រុមទៀតដែលនិងបន្តយុទ្ធនាការរបស់ខ្លួននៅលើវិថីឆ្ពោះទៅកាន់ពានរង្វាន់ FA Cup នាឆ្នាំនេះខណៈដែលលោក Ole Gunnar Solskjaer បានជួយអោយក្រុម Manchester United ទៅរង់ចាំការប្រកួតនៅវគ្គបន្ទាប់រួមជាមួយក្រុម Bristol ដែលបានប្រកួតយកឈ្នះក្រុម Bolton 2-1 នៅពេលដំណាលគ្នាដែរ។
រីឯការចាប់ឆ្នោតរើសគូនិងប្រព្រិត្តទៅនៅថ្ងៃទី28មករាខាងមុខនេះ។ សូមចាំតាមដានទាំងអស់គ្នាថា Manchester United និងប៉ះក្រុមណានៅវគ្គបន្ទាប់?
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$