Thierry Henry អស់សិទ្ធធ្វើអ្វីទាំងអស់ជាមួយក្លិប Monaco
ក្រុម Monaco បានបញ្ចប់តំណែងអ្នកចាត់ការ Thierry Henry ហើយក្រោយពីដឹកនាំការប្រកួតបាន 20 លើក។
បើតាមគេហទំព័ររបស់ក្របខណ្ឌបាល់ទាត់កំពូលរបស់បារាំង Ligue 1 បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា Henry ត្រូវបានគេផ្អាកពីការងារ ប៉ុន្តែនេះគឺជាភាសាការទូតដែលជំនួសអោយពាក្យថា បណ្តេញ ស្របពេលដែលវិរបុរសជួយអោយបារាំងឈ្នះ World Cup 1998 រូបនេះបានចាកចេញពីក្លឹបរួចហើយ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
Leonardo Jardim ដែលជាអតីតអ្នកចាត់ការទូរទៅរបស់ Monaco ពីឆ្នាំ 2014 ដល់ឆ្នាំ 2018 ត្រូវបានគេរំពឹងថានឹងមកជំនួសលោក Henry លើកៅអីអ្នកចាត់ការទូទៅដើម្បីជួយស្រោចស្រង់ក្រុមដែលលោកធ្លាប់ជួយអោយឈ្នះជើងឯក Ligue 1 នាឆ្នាំ 2017 នេះអោយគេចផុតពីតំបន់គ្រោះថ្នាក់សិននៅចុងរដូវកាលនេះ។ Monaco ចួបប្រសព្វនិងជ័យជម្នះតែ5ដងប៉ុណ្ណោះនៅពេលដែលឋិតនៅក្រោមការត្រួតត្រារបស់ Thiery Henry ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
លោក Frank Passi ដែលជាគ្រូបង្គោលបាននិយាយអោយដឹងពីអារម្មណ៍ផ្ទាល់ខ្លួនថា ការទទួលបានជ័យជម្នះដ៏តិចតួចនិងបណ្តោយអោយក្លិបប្រឈមទៅនិងការធ្លាក់ទៅក្របខណ្ឌរង Ligue 2 បែបនេះវាមិនមែនជារឿងល្អនោះទេ។ ក្លិបធ្វើការសម្រេចចិត្តបែបនេះវាគឺជារឿងដ៏ត្រឹមត្រូវ តែលោកក៏យល់ពីការខិតខំប្រឹងប្រែងរបស់អតីតអ្នកចាត់ការទូរទៅ Thierry Henry ដែលបានខិតខំព្យាយាមជួយក្លិបរួមទាំងការហត់នឿយរបស់លោកផងដែរ។