PL ចាប់ផ្តើមថ្ងៃសុក្រហើយយកកីឡាករណាខ្លះ Fantasy Premier League
ក្នុងសប្តាហ៍ទី១៤នៃការប្រកួតបាល់ទាត់លីហ្គកំពូលរបស់អង់គ្លេង Premier League នឹងធ្វើការប្រកួត ចាប់ពីយប់ថ្ងៃ សុក្រ ទី ៣០ តទៅ ដូចនេះបងប្អូនដែលនិយមលេង Fantasy Premier League កុំភ្លេច រៀបចំកីឡាកររបស់ខ្លួនកុំអោយហួសពេល ។
ថ្ងៃនេះយើងសុំណែនាំកីឡាករចំនួន៤នាក់ដែលនឹងអាចរកពិន្ទុបានច្រើនក្នុងសប្តាហ៍នេះ៖
១. Sergio Agüero
ខ្សែប្រយុទ្ធសមាជិករបស់ក្រុម Man City រូបនេះតែងតែរកបានពិន្ទុពីការស៊ុតបញ្ចូលទីនិងបញ្ចូនអោយ មិត្តរួមក្រុមស៊ុតបញ្ចូលទី ខណៈតម្លៃរបស់គេរឿងថ្លៃបន្ថិចពោល £11.5 ។
២. Marcos Alonso
ខ្សែការពាររបស់ក្រុម Chelsea អាចជាជម្រើសល្អសម្រាប់ក្រុមរបស់លោកអ្នកនៅសប្តាហ៍នេះ ពីព្រោះ តែក្រុមមួយនេះត្រូវធ្វើម្ចាស់ផ្ទះទទួលក្រុម Fulham ប៉ុន្តែតម្លៃកីឡាករអេស្បាញនេះ £7.1 ថ្លៃជាងខ្សែការពារផ្សេងៗ ។
៣. Anthony Martial
Man Utd សប្តាហ៍នេះត្រូវជួបក្រុម Southampton ខណៈខ្សែបម្រើ Anthony Martial អាចតួរសំខាន់ក្នុង ការស្វែងរកគ្រាប់បានតម្លៃរបស់កីឡាករបារាំងរូបនេះ £7.6 ។
៤. Neil Etheridge
អ្នកចាំទីរបស់ក្រុម Cardiff City រូបនេះមានតម្លៃត្រឹមតែ £4.5 ប៉ុន្តែគេរកបានពិន្ទុច្រើនជាពិសេសការ សង្គ្រាះបាល់១១ម៉ែត្រ ហើយសប្តាហ៍នេះក្រុមរបស់កីឡាករហ្វីលីពីនរូបនេះត្រូវធ្វើម្ចាស់ផ្ទះទទួលក្រុម Wolves បើកឆាកមុនគេនៅយប់ថ្ងៃសុក្រ នេះ ។
សូមបញ្ជាក់ថា ទាំងអស់នេះជាកីឡាករសំខាន់ៗក្នុងតំបន់ដែលពួកគេលេង ដូចនេះសូមបងប្អូនជួយគិតពិចារណា ជាមួយគ្នាតើពួកគេអាចធ្វើបានល្អដែររឺអត់ ពីព្រោះនេះត្រឹមជាយោបល់តែប៉ុណ្ណោះ ៕