
Zlatan Ibrahimovic ផ្តួល Wayne Rooney ឈ្នះពានកីឡាករចំណូលថ្មីឆ្នើមជាងគេនៅក្របខ័ណ្ឌ MLS
ខ្សែប្រយុទ្ធចាស់វស្សា Zlatan Ibrahimovic ត្រូវបានបោះឆ្នោតឲ្យឈ្នះពានរង្វាន់កីឡាករចំណូលថ្មីឆ្នើមជាងគេប្រចាំក្របខ័ណ្ឌ Major League Soccer ដោយផ្តួលអតីតមិត្តរួមក្រុម Wayne Rooney។
ក្រោយបោះឆ្នោតដោយអ្នកចាត់ការ និង អ្នកកាសែតរួមជាមួយកីឡាករនៅលីគ MLS ខ្សែប្រយុទ្ធ Wayne Rooney របស់ DC United ស្ថិតនៅចំណាត់ថ្នាក់លេខពីរមាន៣២% ខណៈ Carlos Vela របស់ Los Angeles FC នៅលេខ៣។
ពានរង្វាន់មួយនេះផ្ដល់ជូនសម្រាប់កីឡាករដែលទើបមកលេងនៅនៅរដូវកាលដំបូងក្នុងលីគកំពូលអាមេរិក។ កីឡាករវ័យ៣៧ឆ្នាំបានចូលរួមជាមួយ LA Galaxy ក្រោយចាកចេញពី Manchester United កាលពីខែមីនាឆ្នាំនេះ។
គួរបញ្ជាក់ថា Zlatan Ibahimovic បានបញ្ចប់រដូវកាល ដោយរកបាន២២គ្រាប់និងបញ្ជូនឲ្យមិត្តរួមក្រុម១០ដង ក្នុងការបង្ហាញខ្លួន២៧ប្រកួត។ គេទទួលបានសំឡេងបោះឆ្នោត៣៦% សម្រាប់ពានកីឡាករចំណូលថ្មីឆ្នើមជាងគេ។ ដោយឡែករូបគេ និង Rooney ក៏បានជាប់ឈ្មោះជាកីឡាករ១១នាក់ប្រចាំរដូវកាលនៅ MLSផងដែរ៕