គ្រូបង្វឹកថ្មីរបស់ Man United លោក Erik Ten Hag កំពុងតែដាក់សញ្ញាព្រួញ ចង់បានកីឡាករថ្មីចំនួនប្រាំនាក់សរុបនៅរដូវក្តៅនេះ ប៉ុន្តែការពង្រឹងខ្សែបម្រើគឺជាអាទិភាពដាច់ខាតរបស់លោក។
Erik ten Hag បានបញ្ជាក់យ៉ាងច្បាស់ទៅកាន់ Manchester United ថាលោកត្រូវការ ទាំង Frenkie de Jong និង Christian Eriksen នៅរដូវក្តៅនេះ ដោយអ្នកទាំងពីរត្រូវបានគេមើលឃើញថាជាចំណុចសំខាន់ក្នុងការកសាងឲ្យក្លឹបមួយនេះសម្រាប់ការបង្ហាញទម្រង់ល្អវិញ។

ចាប់តាំងពីក្លាយជាគ្រូពេញសិទ្ធលោកTen Hag សន្យាថាបំពេញក្រុម Man United ជាមួយនឹងកីឡាករដែលមានសមត្ថភាពបច្ចេកទេសច្រើន ជាមួយនឹងគន្លឹះគ្រប់គ្រងបាល់ទៅប្រព័ន្ធដែលលោកគ្រោងនឹងអនុវត្តនៅក្លឹប។
ដូច្នេះហើយ Man United តាមប្រមាញ់ De Jong អោយបានជាមួយនឹងការវាយតម្លៃរបស់ Barcelona លើខ្សែបម្រើរូបនេះជាមួយនិងតម្លៃ៥១លានផោន តែ Barca ចង់បានប្រមា ៨៦លានផោន ខណៈដែរ Eriksen ជាកីឡាករដែលមិនមានតម្លៃខ្លួន៕
The Nightmare