កីឡាករ ទេព ឧត្តម ដែលជាប្អូនប្រុសរបស់កីឡាករប្រដាល់គុនខ្មែរ ឡុង សុវណ្ណឌឿន បានផ្តួលកីឡាករ ផាន់ សុវណ្ណថា ក្នុងទឹកទី៣ សម្រាប់ការប្រកួតលើកដំបូងរបស់ខ្លួនកាលពីថ្ងៃ អាទិត្យ ទី ២៦ ខែ មេសា ឆ្នាំ ២លើប្រភេទទម្ងន់ ៥១ គីឡូក្រាមនាសង្វៀន បាយ័ន ។

ទេព ឧត្តម ជាប្អូនប្រុសពៅក្នុងគ្រួសាររបស់ម្ចាស់ខ្សែក្រវាត់គោជល់នៅស្ថានីយ៍ទូរទស្សន៍ PNN ឡុង សុវណ្ណឌឿន ដោយរូបគេបានចាប់ផ្តើមហ្វឹកហាត់មូលដ្ឋានគ្រឹះប្រដាល់គុនខ្មែរពីបងប្រុសរបស់គេបានប្រហែល៦ខែមកហើយនៅក្លិប មជ្ឈមណ្ឌលអ្នកប្រយុទ្ធនិងកំពុងសិក្សានៅសកលវិទ្យាល័យ ភ្នំពេញអន្តរជាតិ (PPIU )នៅរាជធានីភ្នំពេញ ។