ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានប្រកាសពីការចាកចេញរបស់កីឡាករ នុប តុលា ដោយបានផ្ទេរទៅកាន់ ក្លិបបាល់ទាត់ ណាហ្គាវើល ជាផ្លូវការហើយនៅថ្ងៃនេះ ។

កីឡាករដែលអាចលេងបានទាំង ប្រយុទ្ធ និង ការពារ រូបនេះ បានរួមរស់នៅជាមួយ ព្រះខ័នរាជស្វាយរៀងអស់រយៈពេល ៧ រដូវកាលដ៏អស្ចារ្យមកហើយ។

កីឡាករលេខ៩ រូបនេះបានជួយក្រុមឲ្យឈ្នះពានរង្វាន់មិត្តហ្វូនខេមបូឌានលីគ និងពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ចំនួនពីររដូវកាលផងដែរ ៕